ថ្ងៃនេះ អ្នកជំងឺកូវីដ -១៩ នៅកម្ពុជាចំនួន ២នាក់បានជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីទេ

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ទៀត បានព្យាបាលឲ្យជាសះស្បើយហើយ និងគ្មានអ្នកឆ្លងថ្មីនោះទេ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង២នាក់ រួមមានស្ត្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ និងបុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៣៤នាក់ (៤៦នាក់ និងបុរស ១៨៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៦៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន ២នាក់៕