គ​.​ជ​.​ប ៖ មាន​ភ្នាក់ងារ​គណបក្សនយោបាយ ៦៣៧​នាក់មានសិទ្ធិសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០២០

​ភ្នំពេញ​ ៖ សេចក្តីប្រកាសព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមប្រឹក្សាឃុំ​សង្កាត់ បានអនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្សនយោបាយ ចំនួន ៦៣៧​នាក់ ក្នុងនោះ​ភ្នាក់ងារ​ពេញសិទ្ធិ​មាន​ចំនួន ៣២៨​នាក់ និង​ភ្នាក់ងារ​បម្រុង​មាន​ចំនួន ៣០៩​នាក់ ដែល​ត្រូវ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០៕​