នៅព្រឹកថ្ងែទី២៩ ខែកញ្ញា ឆ្នំា២០២០ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីវេទិកាផ្សាព្វផ្សាយស្តីពីការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រី្ត។
ក្នុងវេទិកាផ្សព្វផ្សាយនេះ លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការអចិន្ដ្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចព្រំដែន ក៏ឡើងធ្វើបទបង្ហាញស្ដីពីនីតិវិធីដំណើរការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់រួចរាល់ហើយ បន្ទាប់បោះពុម្ពចប់សព្វគ្រប់ កាលពីពេលកន្លងទៅ៕