ឯកឧត្តម ឡុងមឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានដឹងថា មជ្ឈមណ្ឌលកោសល្យវិច្ច័យ មួយនឹងចាប់ផ្ដើមមានវត្តមាន នៅប្រទេសកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកូរ៉េ ក្រោយពីមានសំណើជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជា។
មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទ ឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ គ្រឿងញៀន ភេរវកម្ម, អ៊ីុនធឺណេត ជាដើម ហើយនេះជាលទ្ធផលមួយដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនៅប៊ូសាន៕