ប្រជាពលរដ្ឋរស់នៅចំណីផ្លូវ៣៨ខ្សែដែលស្ថិតក្នុងគម្រោងសាងសង់ស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋរស់ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងនវិញ។

ជាមួយគ្នានេះ គណៈកម្មការអន្តរក្រសួង ក៏ដូចជារដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តបន្ថែមទៀត ដើម្បីឱ្យការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តសាស្ត្រ។សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពទាំងនេះ៕