សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញរាប់បាត្រ និងនិមន្តព្រះសង្ឃ សូត្រមន្តឆ្លងវិមានគុណ មាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើឡើងនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ។
ពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ ពិធីបុណ្យត្រូវបានធ្វើឡើងទៅតាមប្រវេណីខ្មែរ ដោយមានការនិមន្ត ព្រះសង្ឃសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ សម្តែងព្រះធម៌ទេសនា និងការរាប់បាត្រ ប្រគេន ចង្ហាន់ព្រះសង្ឃជាដើម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីកូនចៅ ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងមន្ត្រីជាន់រាជ ការរាជ រដ្ឋាភិបាលខ្មែរជាច្រើនរូបផងដែរ៕