ភ្នំពេញ ៖ ឯ.ឧ. ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខាងសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុ កោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូន។ បន្ទាប់ពីពិនិត្យឃើញ ពីគុណតំលៃ និងរាល់ស្នាដៃការងារដែលបានប្រឹងប្រែងបំពេញ និងសម្រេចបានក្នុង រយះ ពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន។
ឯ.ឧ. Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកមកនូវឯក សណ្ឋាន បណ្ឌិតកិត្តិយសនេះមកប្រគល់ជូនដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។ នេះជាជំហានដំបូងមុនទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីព្រះមហាក្សត្រថៃដែលគ្រោងធ្វើនៅប្រទេសថៃនាដើមឆ្នាំ២០២១ ខាងមុខនេះ។
សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះ ឯ.ឧ.រដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាព សម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការ ទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជា ច្រើនរបស់ប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់ របស់លោក ខៀវ កាញារីទ្ធ បានធ្វើអោយយល់អំពីសក្តានុពល នៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជា ប្រយោជន៍ដល់ ប្រទេស និងសង្គមទាំងមូល។
តាមការបញ្ជាក់របស់លោកបណ្ឌិត សាត ដារ៉ា អគ្គនាយករង គណ:កម្មាធិការសិទ្ធិ មនុស្ស កម្ពុជា ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ ជូនសញ្ញា បត្របណ្ឌិត កិត្តិយសនេះ ជូនឯ.ឧ. ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន តំណាងព្រះមរបរាជវាំងប្រទេសថៃ ដោយគេមើលឃើញនូវគុណ សម្បត្តិសំខាន់ៗចំនួន៥របស់ លោករដ្ឋមន្រ្តី រួមមាន៖
-លក្ខន្តិក:ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះទៅធ្វើការ តស៊ូមតិដោះស្រាយ បញ្ហា រវាងកម្ពុជា ថៃ ដែលមានបញ្ហានៅព្រំដែនទាំងក្នុងនិងក្រៅប្រទេស។
-លក្ខន្តិក:ទី២៖ គឺការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិប្បត្តិ ដែលកើតមានឡើងផ្នែក នយោបាយនៅក្នុងស្រុក ក៏ដូចជាមួយថៃ ដោយបានជួយកាត់បន្ថយ និងនាំអោយ មាន ការ ឯកភាពគ្នា។
-លក្ខន្តិក:ទី៣៖ លោក ខៀវ កាញារីទ្ធ មានវីរភាព ក្នុងកិច្ចការពង្រឹងខាងផ្នែកសារព័ត៌មាន អោយមានលក្ខណះល្អប្រសើរ។
-លក្ខន្តិក:ទី៣៖ លោក ខៀវ កាញារីទ្ធ មានវីរភាព ក្នុងកិច្ចការពង្រឹងខាងផ្នែកសារព័ត៌មាន អោយមានលក្ខណះល្អប្រសើរ។
-លក្ខន្តិក:ទី៤៖ និង ចំណុចទី៥៖ លោករដ្ឋមន្រ្តី គឺជាមនុស្សដែលប្រមុខរាជរដ្ឋាភិបាលទុក ចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បាន ដោយរលូន និងមានលទ្ធផលល្អ៕