ខេត្តប៉ៃលិន ៖ ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី៤ ជន់លិចចូលផ្ទះប្រជាពលរដ្ឋ ១៤៣ខ្នង និងវត្ត១កន្លែង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ខាងក្រសួងធនធានទឹកបានជូនដំណឹងថា តំបន់មួយចំនួននៅខេត្តប៉ៃលិន រងផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង បើគិតត្រឹមនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានដូចជា ៖
– ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ១៤៣ខ្នង និងវត្ត ០១កន្លែង ជន់លិចផ្លូវលំ ០១ខ្សែប្រវែង៥០០ម និងខ្នងប្រឡាយប្រវែង ១៧០ម ស្ថិតក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ គិតត្រឹមម៉ោង៦ ល្ងាចនេះ ទឹកបានស្រកទៅវិញអស់៩៥ ខ្នងផ្ទះ នៅសល់៤៨ ខ្នងផ្ទះ និងផ្លូវស្រកអស់ ៣២០ម នៅសល់ ១៨០ម ខ្នងប្រឡាយ ស្រកអស់ទាំងស្រុង ៕