មនុស្ស ៣នាក់ ក្នុងនោះមានព្រះសង្ឃ១ អង្គត្រូវ ពស់ចឹក

បន្ទាយមានជ័យ : តាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះថា មានមនុស្ស៣នាក់ក្នុងនោះព្រះសង្ឃ១អង្គត្រូវ ពស់ចឹក តែនៅកន្លែងផ្សេងពីគ្នាត្រូវបានគ្រូពេទ្យដឹកតាមរថយន្តយកមកមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនរងគ្រោះមួយមានឈ្មោះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ១៨:១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដ តែមិនស្គាល់ប្រភេទពស់ចឹកទេតាមការពិនិត្យ និងតាមតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យប្រហែលជាពស់គ្មានពិសចឹក ហើយ សុខភាព ព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា ២ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ១៨:៤៥នាទី ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅ ចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច ហើយសាម៉ី ខ្លួនមិនស្គាល់ ប្រភេទពស់ចឹកទេតាមការពិនិត្យ ឃើញមានសញ្ញា ដូចជាហើម នៅកន្លែង ខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិ ប្រពន្ធ័ប្រសាទទេ ការធ្វើតេស្ត ឈាម កក ឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជា ពស់មានពិសដូចជា ពស់ស្រកាចាស់ ឬ ខៀវជាដើម ដោយបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់ ០៤ដបចំពោះ ស្ថានភាព អ្នកជម្ងឺ មានសភាពធូរស្រាល ជាធម្មតា តែបន្តការតាមដានជាប្រចាំ ៣ឈ្មោះ សំ លីង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ សលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ២០:០០ ពស់ចឹកចំជើង ខាងឆ្វេង នៅពេលបញ្ចូល ទឹកក្នុងវាលស្រែ តែគាត់មិនស្គាល់ ប្រភេទ ពស់ចឹកទេតាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗអ្នកជម្ងឺ ពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម និងជាំកន្លែងខាំ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជាករណី ពស់មានពិសដូចជាពស់វែក ឬ ពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និង បន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យខេត្ត មិត្តភាព ជប៉ុនមង្គលបូរីចំពោះ ស្ថានភាព បានធូរស្រាល និងអាចហូប បបរបាន និងកំពុងបន្តការតាមដាន។

ក្នុងនោះលោក ឡេ ច័ន្ទសង្វាត ធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ពិសេសមុខរបរ ចាប់កណ្តូប ចង្រិត នៅពេលយប់ ក្នុងព្រៃ ឬមានស្មៅស៊ុបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានលឿនបំផុតដើម្បីសង្រ្គោះ ព្រោះមានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេស មានវ៉ាក់សាំងពស់ចឹក ដើម្បីផ្តល់ការព្យាបាលនិងសង្រ្គោះបាន៕