ក្រុមប្រឹក្សាឃុំ – សង្កាត់បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយចំនួន៨,២៤៤ នាក់ចូលរួម សង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២០ក្នុងនោះ ភ្នាក់ងារពេញសិទ្ធិមានចំនួន ២,៨៣៥ នាក់ និង ភ្នាក់ងារបម្រុងមានចំនួន ៥,៥០៩ នាក់។ នេះ ។
យោងតាមសេចក្ដីប្រកាស របស់ គ . ជ . ប នៅថ្ងៃទី៤ ខែតុលា នេះបានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានដាក់ភ្នាក់ងារ ដើម្បីពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ នោះ រួមមាន គណបក្ស ប្រជាជនកម្ពុជា , គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ , គណបក្សហ្វ៊ុនស៊ិនប៉ិច , និងគណបក្សយុវជនកម្ពុជា ។
សេចក្ដីប្រកាស របស់ គ . ជ . ប ក៏បានលើកឡើងពីប្រការដែលត្រូវហាមឃាត់ចំពោះភ្នាក់ងារ គណបក្សនយោបាយទាំងអស់ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ រួមមាន ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យ ទៅចុះឈ្មោះបោះឆ្នោត ឬការរារាំង មិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជី បោះឆ្នោត ។ ផ្ដល់ការណែនាំ ឬស្ដីបន្ទោសដល់មន្ត្រី ចុះឈ្មោះបោះឆ្នោត។ ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំង សកម្មភាព ជា ប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុង អំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យ ប្រមាថ មាក់ងាយ ទៅលើ គណបក្ស នយោបាយ ឬ ភ្នាក់ងារ គណបក្សនយោបាយ ឬ អ្នកសុំចុះឈ្មោះបោះឆ្នោត ឬមន្ត្រីចុះឈ្មោះបោះឆ្នោត៕