រដ្ឋមន្ត្រីព័ត៌មានថា មានកាសែតគ្មានវិជ្ជាជីវៈ បង្កភាពរញ៉េ រញ៉ៃសុំលុយកាក់ ពីម្ចាស់សហគ្រាសធុនតូច និងមធ្យម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៥ ខែតុលានេះថា នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោ បាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យមសំណូម ពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យមគឺសកម្ម ភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកា សែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា ” ខ្ញុំសង្ឃឹម ថា អ្នកកាសែតទាំងអស់ នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌ មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់»៕