ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស ថា សឹ្ទងពោធិ៍សាត់ គិតត្រឹមម៉ោង ៧:៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក ៥.៤៥ម៉ែត្រ រីឯកម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឲ្យលិចផ្លូវ ផ្ទះមួយចំនួន និងសាលាសង្កាត់ នៅក្នុងក្រុងពោធិ៍សាត់។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាថា នៅថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៧:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
-សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
-សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសពីស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ គឺសឹ្ទងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ទឹកមានសន្ទុះឡើងបន្ត។ រីឯសឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រកបន្តិច និងសឹ្ទងវាលវែងបានស្រក)។
សូមរម្លឹកថា ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់ឡើងខ្ពស់ ហើយក៏បានជន់លិចផ្លូវ និងផ្ទះមួយចំនួន ក្នុងក្រុងពោធិ៍សាត់ប៉ុន្មានថ្ងៃមកហើយ៕មក