( ខេត្តពោធិ៍សាត់ )៖ ក្រសួង ធនធានទឹក និង ឧតុនិយម បានប្រកាស នៅ ព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ ថា សឹ្ទ ង ពោធិ៍សាត់ គិត ត្រឹម ម៉ោង ៧:៣០ នាទី ព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ កម្ពស់ ទឹក ៥.៤៥ ម៉ែត្រ រីឯ កម្ពស់ ទឹក ប្រុងប្រយ័ត្ន ៥.០០ ម៉ែត្រ នៅ ក្រុង ពោធិ៍សាត់ ។ ជំនន់ ទឹកភ្លៀង នេះ បណ្តាល ឲ្យ លិច ផ្លូវ ផ្ទះមួយ ចំនួន និង សាលាសង្កាត់ នៅក្នុង ក្រុង ពោធិ៍សាត់ ។
ក្រសួង ធនធានទឹក និង ឧតុនិយម បាន ប្រកា ថា នៅ ថៃ្ង ទី ០៩ ខែតុលា ឆ្នាំ ២០២០ ព្រឹក វេលា ម៉ោង ៧:៣០ នាទី ស្ថានភាព កម្ពស់ ទឹកស្ទឹង ពោធិ៍សាត់ ដូចខាងក្រោម ៖
១. កម្ពស់ ទឹក សឹ្ទ ង ពោធិ៍សាត់ ៖
– សឹ្ទ ង ពោធិ៍សាត់ កម្ពស់ ទឹក ៥.៤៥ ម៉ែត្រ កម្ពស់ ទឹក ប្រុងប្រយ័ត្ន ៥.០០ ម៉ែត្រ នៅ ក្រុង ពោធិ៍សាត់
– សឹ្ទ ង ក្រវាញ កម្ពស់ ទឹក ៥.៧៧ ម៉ែត្រ កម្ពស់ ទឹក ប្រុងប្រយ័ត្ន ៦.០០ ម៉ែត្រ នៅ ស្រុក ភ្នំក្រវាញ
– សឹ្ទ ង វាលវែង កម្ពស់ ទឹក ៤.៦០ ម៉ែត្រ កម្ពស់ ទឹក ប្រុងប្រយ័ត្ន ១០.០០ ម៉ែត្រ នៅ ស្រុក វាលវែង ។
ជាមួយគ្នានេះ ក្រសួង ធនធានទឹក និង ឧតុនិយម ក៏បាន ប្រកាស ពី ស្ថានភាព ទឹក សឹ្ទ ង ពោធិ៍សាត់ គឺ សឹ្ទ ង ពោធិ៍សាត់ នៅ ក្រុង ពោធិ៍សាត់ ទឹក មាន សន្ទុះ ឡើង បន្ត ។ រីឯ សឹ្ទ ង ក្រវាញ កម្ពស់ កើនឡើង ( សឹ្ទ ង អា រ៉ៃ ស្រក បន្តិច និង សឹ្ទ ង វាលវែង បាន ស្រក ) ។
សូម រម្លឹកថា ដោយសារតែ ភ្លៀង ធ្លាក់ ជាប់ៗ គ្នា នា ប៉ុន្មាន ថ្ងៃនេះ បណ្តាល ឲ្យ ទឹកស្ទឹង ពោធិ៍សាត់ ឡើង ខ្ពស់ ហើយក៏ បាន ជន់ លិច ផ្លូវ និង ផ្ទះ មួយចំនួន ក្នុង ក្រុង ពោធិ៍សាត់ ប៉ុន្មាន ថ្ងៃ មកហើយ ៕