ករណីកូវីដ 19 ថ្ងៃនេះ នៅកម្ពុជាមិនមានរកឃើញការឆ្លងថ្មីទេ ហើយក៏គ្មានអ្នកជាសះស្បើយដែរ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន២៧៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៥នាក់ដដែល៕