រដ្ឋបាលខេត្តអត្តពឺ របស់ប្រទេសឡាវ បានប្រកាសជូនដំណឹងមករដ្ឋបាលខេត្តស្ទឹងត្រែង ដោយបញ្ជាក់ថា ខេត្តអត្តពឺនរបស់ឡាវ នឹងបើកទ្វារទំនប់ទឹក ដោយសារក្នុងខេត្តនេះ បានរងគ្រោះពីព្យុះលីនហ្វា បង្កឲ្យមានភ្លៀងធ្លាក់ច្រើន និងធ្វើឱ្យកម្រិតកម្ពស់ទឹកនៅទន្លេនានាក្នុងប្រទេសឡាវពិសេសទន្លេសេកុង ចាប់ពីថ្ងៃទី១១ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
ក្នុងសេចក**ីជូនដំណឹងនេះអាជ្ញាធរឡាវបានបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានោះក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាមក៏នឹងបើកទឹកចេញពីអាងស្តុកទឹកវារីមួយដែរដូច្នេះទឹកដែលបង្ហូរចេញពីអាងស្តុកទឹកវារីព្រមជាមួយនឹងជំនន់ទឹកភ្លៀងវានឹងហូរចុះទៅខេត្តស្ទឹងត្រែងតាមទន្លេសេកុង ។ អាជ្ញាធរឡាវក៏បានអំពាវនាវដល់អាជ្ញាធរខេត្តស្ទឹងត្រែង កម្ពុជាចាត់វិធានការត្រៀម និងបង្ការចំពោះគ្រោះធម្មជាតិដូចបានរៀបរាប់ខាងលើនេះ៕