សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំ ពីសប្បុរសជន

ខេត្តព្រះសីហនុ ៖ ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ ដោយមាន ឯឧត្តមគួចចំរើន ប្រធានគណៈកម្មការធិកា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសហការី បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំពីសប្បុរសជន ចំនួន 6 នាក់ អ្នក រួមមាន1_លោកស្រីគ្រីណាវឿន ម្ចាស់តូប888 ឆ្នេរអូឈើទាល ឧបត្ថម្ភ 5000ដុល្លា
2_លោក ជំទាវ ឧកញ្ញ៉ា ខូវ ប៉ោ ស៊ាង ឧបត្ថម មី 100 កេះធំ
3_លោក ឧកញ្ញ៉ា គិត ប៊ុន និង លោក ជំទាវ ឧបត្ថម មី 50 កេះធំ
4_លោក ឧកញ្ញ៉ា គុយ ណាត ឧបត្ថម ថវិការ2500$
5_ឯកឧត្តម តុល លន (បុរីលនស៊ីធី) ឧបត្ថម2000$
6_ក្រុមហ៊ុន Cambodian Enegy limited ឧបត្ថម 2000$,និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ លោកស្រី គ្រីណាវឿន
មានមតិសម្តែងការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ជាពិសេសបញ្ហាគ្រោះទឹកជំនន់ នាពេលនេះ ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម គួចចំរើន ប្រធានគណ:កម្មាធិការ កបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះព្រះចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជន ក្នុងការយកចិត្តទុកដាក់ ផ្តល់នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលនេះ សបញ្ជាក់ពីទឹកចិត្ត ទឹកប្រទ័យ ដ៏មនុស្សធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជន ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ហើយគ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នា
ការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

សម្ភារៈដែលសាខាបានទទួលនាពេលនេះរួមមាន៖ មីចំនួន 150 កេះធំ ថវិការ 11500$( មួយម៉ឺន មួយពាន់ ប្រាំរយដុល្លា)។
លើសពីនេះ លោក ឧកញ៉ា គិត ប៊ុន និង លោក ជំទាវ ឡឹក លក្ខិណា តំណាង ក្រុមហ៊ុន ចែកចាយ ស្រាបៀរថាយហ្គើរ ឧបត្ថម្ភ ថវិកា ចំនួន ជាង 11 លានរៀល បន្ថែមទៀតផងដែរ៕ ដោយមនោរាហ៍