ថវិកាសប្បុរសជនចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងកើនដល់ ៥.៧៩៥.000ដុល្លារ និង ២០៤លានរៀលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារតាមហ្វេសប៊ុកផេកផ្លូវការ ដោយបញ្ជាក់ថា គិតត្រឹមម៉ោង ៩ និង៥0នាទីព្រឹក ថ្ងៃ១៥ តុលា ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់$៥,៧៩៥,000 ដុល្លារ និង ២០៤ លានរៀល។
សម្តេចតេជោ ក៏បានបង្ហាញឈ្មោះសប្បុរសជននានាដែលបានចូលរួមថវិកា រួមមាន ៖ ១-លោកឧកញ៉ា គិត ម៉េង និង លោកជំទាវម៉ៅ ចំណាន ២០ មុឺនដុល្លារ, ២-ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ, ៣-លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ, ៤-លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ, ៥-លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោកឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ, ៦-លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០មុឺនដុល្លារ, ៧-ឧកញ៉ា ហុង ពីវ ៥០មុឺនដុល្លារ, ៨-អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ, ៩-ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ, ១០-ឧកញ៉ា លី ហួរ ១០មុឺនដុល្លារ។
១១-លោក នឹម វណ្ណះ ៥ពាន់ដុល្លារ, ១២-ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ, ១៣-ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ, ១៤-ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ, ១៥-ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ, ១៦-ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ, ១៧-ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ, ១៨-ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ, ១៩-ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ, ២០-ធនាគារអេស៉ីលីដា ២០ម៉ឺនដុល្លារ, ២១-ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ, ២២-ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ, ២៣-ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ, ២៤-ឯកឧត្តម យឹម លាង ១០ម៉ឺនដុល្លារ, ២៥-អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ, ២៦-ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។
២៧-ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ, ២៨-ឧកញ៉ា សុីវ គង់ទ្រីវ និង លោកជំទាវ ១០មុឺនដុល្លារ, ២៩-ឧកញ៉ា វិញ ហួនិងលោកជំទាវ ១០មុឺនដុល្លារ, ៣០-ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី២៥០០០ដុល្លារ, ៣១-ឧកញ្ញ៉ា ខូវ សម្បត្តិ ២០ម៉ឺន ដុល្លារ, ៣២-ឧកញ៉ា ជាម ឃុនណាត ២ម៉ឺនដុល្លារ, ៣៣-ឧកញ៉ាទ្រី ភាព នាយកក្រុមហ៊ុន M.B.S ២០មុឺនដុល្លារ, ៣៤-លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងពត៌មាន បរិច្ចាគថវិកា១ពាន់ដុល្លារ, ៣៥-ឧកញ៉ា ឡាយ ប៊ុនប៉ា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ, ៣៦-អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ, ៣៧-ឧកញ៉ា គិត សែនសូរិយា និងលោកជំទាវ អគ្គនាយក ក្រុមហ៊ុន KFour Group Ltd បរិច្ចាគថវិកា១ម៉ឺនដុល្លារ។
៣៨-លោកជំទាវ ហា សុខហ័រ ទ្រីហេង បរិច្ចាគថវិកា២ម៉ឺនដុល្លារ, ៣៩-លោកជំទាវ យិន ផាន្នី ថុង អ៊ុយប៉ាង សារព័ត៌មានកោះសន្តិភាព បរិច្ចាគថវិកា២លានរៀល, ៤០-ឯកឧត្តម កង ណែម និងលោកជំទាវ បរិច្ចាគថវិកា២លានរៀល, ៤១-ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកជំទាវ បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤២-លោក ហ៊ាង រតនា និងលោកស្រី បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៣-លោក Park Sang Ho ក្រុមហ៊ុន Wonlim Construction Co., Ltd បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៤. លោកស្រី ឱក សុគន្ធកញ្ញា និងស្វាមី បរិច្ចាគថវិកា១ពាន់ដុល្លារ, ៤៥-ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង លោកជំទាវ លាង ហៃ ជាវតាយ បរិច្ចាគថវិកា២ម៉ឺនដុល្លារ, ៤៦-ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ, ៤៧-ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI) បរិច្ចាគថវិកា៥ពាន់ដុល្លារ។
៤៨-ឧកញ្ញា ផែ ហុកឈួន និង លោកជំទាវ អ៉ឹង ស៉ីស្រ៊ន បរិច្ចាគ ២ម៉ឺន៥ពាន់ដុល្លារ, ៤៩- ក្រុមហ៊ុនដែលខុម(កម្ពុជា)ភីធីអ៊ីអិលធីឌី បរិច្ចាគថវុកា ១០មុឺនដុល្លារ, ៥០- ក្រុមហ៊ុនស៊ិនសាន(xinshan)បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ, ៥១- ក្រុមហ៊ុនជិនសា(Jinsha)បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ, ៥២- លោកគ្រូ លី សាម៉េត បរិច្ចាគថវិកា ១ម៉ឺនដុល្លារ, ៥៣- ឧកញ៉ា ង៉ូវ សារិន នឹង លោកជំទាវ (ហាងមាសពេជ្រ គួង ហុង) ១ម៉ឺនដុល្លារ, ៥៤- ក្រុមហ៊ុនភេសជ្ជៈ ឆេមពាន ២ ម៉ឺនដុល្លារ, ៥៥- អគ្គនាយកក្រុមហ៊ុន TEXAS TOBACCO (CAMBODIA) CO.,LTD ២ម៉ឺនដុល្លារ, ៥៦- លោក ស៊ន សុខណា និង លោកជំទាវ មុំ ថាវី ២ម៉ឺនដុល្លារ និង៥៧- លោកជំទាវ ឧកញ្ញា ស៊ុយ សុផាន និង ឯកឧត្ដម តាំង គីមថុង ១០០ លានរៀល។
ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សម្តេចជោ បានណែនាំឲ្យបងប្អូន ទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។ សម្តេចបានរំលេចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕