គ.ជ.ប ៖ ភ្នាក់ងារបក្សនយោបាយជាង ២ពាន់នាក់បានទទួលសិទ្ធិពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានចំនួនសរុប ២,០១៦នាក់។
គ.ជ.ប បានប្រកាសថា ខ្លួនសម្រេចមិនពន្យារពេល ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ឡើយ ទោះបីជាតំបន់ខ្លះ ជួបប្រទះបញ្ហាទឹកជំនន់ក៏ដោយ។
នេះបើតាមលោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។