អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានជូនដំណឹងដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចពន្យារកាលបរិច្ឆេទកំណត់ការដាក់អោយអនុវត្តពន្ធលើចំណេញមូលធនរយ:ពេលមួយឆ្នាំទៀត។
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖