ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយ មានការ ចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពមេឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនៅស្រុកស្ទឹងហាវ ។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានអោយដឹងថា៖ នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី កាត់បន្ថយតាមរយៈប័ណ្ណកម្មសិទ្ធិនេះ ដែលជាសំអាងសំរាប់ដាក់បញ្ចាំ ឬដាក់ធានា និងដាក់ហ៊ីប៉ូតែក ។ បន្ទាប់ ពីបានស្តាប់ របាយការណ៍ ដែលបានអាន ដោយ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវរួចមក។
លោក ចេង ស្រុង ប្រធានមន្ទីរ រៀបចំដែនដី
នគរូបនីយកម្ម ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ ការចុះបញ្ជីដីធ្លី ផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង ។ ចំពោះប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលត្រូវបានផ្តល់ជូនវិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ( ប័ណ្ណកម្មសិទ្ធិ ) ដែលជាភស្តុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងនូវការ រំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូច ។ ប័ណ្ណកម្មសិទ្ធិ នេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើង ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្ម ផ្សេងៗ ។ ចំពោះនរដ្ឋ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាព យ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំដីធ្លី ឱ្យមាន សណ្តាប់ធ្នាប់ ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើ ប្រាស់ដីធ្លីបានសមស្រប ។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបាន ល្អប្រសើរ ជាមូលដ្ឋានឱ្យរដ្ឋគិតគូរ និងប្រមូលចំណូលចូលថវិកាជាតិ និង ផ្តល់លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគ លើក ស្ទួយ សេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រទេសជាតិ និង ប្រជាពលរដ្ឋ ។
លោក ចេង ស្រុង បានបន្ថែមទៀតថា៖ ការចុះបញ្ជី ដីធ្លី ផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង ។ ចំពោះប្រជាពល រដ្ឋ គឺធានាបាននូវភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់ កាប់ ដីធ្លីពេញលេញ ដែលត្រូវបានផ្តល់ជូន វិញ្ញា បនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ( ប័ណ្ណកម្មសិទ្ធិ ) ដែលជាភស្តុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងនូវការ រំលោភបំពាន លើដីធ្លីពីសំណាក់ជនខិលខូច ។ ប័ណ្ណកម្មសិទ្ធិ នេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើង ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកបរបរធ្វើ អាជីវកម្មផ្សេងៗ ។ ចំពោះរដ្ឋ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំដីធ្លី ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប ។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបាន ល្អប្រសើរ ជាមូលដ្ឋានឱ្យរដ្ឋគិតគូរ និងប្រមូលចំណូលចូលថវិកាជាតិ និង ផ្តល់លក្ខណៈងាយ ស្រួលក្នុងការជំរុញ កិច្ចការវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រទេស ជាតិ និង ប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមាន ប្រសាសន៍ឲ្យដឹងថា ៖ ពិធីចែកវិញ្ញាបន បត្រ សម្គាល់ម្ចាស់អចលនវត្ថុ ភូមិ ១ ឃុំទំនប់រលក ស្រុកហាវ ខេត្តព្រះសីហនុ នាពេលនេះ គឺបានធ្វើការចុះបញ្ជីដីធ្លីកន្លងមក តាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសំរួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ ០០១ ដនស.សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅ គោល បញ្ជីដីធ្លី ប្រកបដោយតម្លាភាព និងបច្ចេកវិជ្ជាទំនើប ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និង មានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។ នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោល នយោ បាយដីធ្លីរបស់ រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាម្ចាស់ដីផងគឺ ៖
រដ្ឋគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយ ស្រួលក្នុងការរៀបចំដែនដី រដ្ឋបាលដីធ្លី ការបែង ចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់ កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ការវិនិយោគប្រជាពលរដ្ឋធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងលើកស្ទួយជីវភាពរស់នៅ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ បន្តថា៖ ការចុះបញ្ជីដីធ្លីនេះត្រូវបានអនុវត្តដោយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការចុះប្រមូលទិន្នន័យក្បាលដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ ) ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ជូនដល់ប្រជាពល រដ្ឋដែលជាម្ចាស់ដី និងអ្នក កាន់កាប់ដី សរុបចំនួន ៦៩៥ ប័ណ្ណ ។ នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា តែងគិតគូដល់សុខទុកបងប្អូនប្រជាពលរដ្ឋ យើងគ្រប់ ពេលវេលា ព្រោះនេះគឺជាទិសដៅរបស រាជរដ្ឋា ភិបាល មានដីត្រូវតែចុះបញ្ជី ដើម្បីប្រែក្លាយឲ្យទៅជាទំលាប់និងប្រពៃណី គឺបង្កើតបាននូវវប្បធម៌ចុះបញ្ជីដីធ្លី សំរាប់ប្រទេសកម្ពុជានាពេលខាងមុខ ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ បន្តថា៖ ដើម្បី សម្រេចបានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារ ច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ទាំងដីរដ្ឋ និងដីឯកជន។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃដដែលនេះឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកបានបន្តការចុះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណ
សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុផងដែរ៕ ដោយ ៖ មនោរាហ៍