ខេត្តព្រះសីហនុ៖ ជនល្មើសជនជាតិចិន បើកការវាយប្រហាដោយអាវុធខ្លី កក្រើកស្បៃរាត្រីក្រសមត្ថកិច្ចស្នងការដ្ឋាន ខេត្តព្រះសីងនុ បានឲ្យដឹងថា ករណីផ្ទុះអាវុធកក្រើក ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត។
សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រុមជនល្មើស បានប្រើអាវុធខ្លីបាញ់រះ បណ្តាលឲ្យមនុស្ស ០២នាក់ រងរបួស ដោយបង្កឡើងដោយជនជាតិចិន បានបាញ់រះទៅលើជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ បទល្មើសខាងលើនេះ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់។
ចំណែកជនរងគ្រោះ ០២នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ច ឲ្យដឹងថា ជនល្មេីសបានជិះរថយន្ត ហាំមើ ស្លាកលេខ 2BI-7260 ភ្នំពេញ បានបាញ់រះ ដោយអាវុធខ្លី ចូលហាងចាក់សាក់ មួយកន្លែង ស្ថិតនៅចំណុចមហោស្រពចាស់ ក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន ០២នាក់ (ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើង)។
ចំពោះ វត្ថុតាងដកហូតបានរួមមាន ៖
– អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន ២០គ្រាប់។
- សំបកកាទុស ១០សំបក
- រថយន្ដ ហាំមើ ស្លាកលេខ2BI-7260 ភ្នំពេញ ១គ្រឿង, អាវុធខ្លី ០១ដើម ម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកធ្វើសកម្មភាព។
ជនសង្ស័យ បានសារភាពប្រាប់នគរបាលថា៖ កាំភ្លើងខ្លី របស់ខ្លួន បានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងតំលៃ ២,៨០០$ (ពីរពាន់ប្រាំបីរយដុល្លារអាមេរិក)។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង០២នាក់ មានឈ្មោះ៖ ១- ឈ្មោះ CHANG JINLONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ)។
២- ឈ្មោះ CHA YON BING ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (យកទៅបន្តវីសារ) មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួស ត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។
ជនសង្ស័យទាំង ០៤នាក់៖ ១- ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២- ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។
៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់ នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។
៤- ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែកសេវាកម្មបំរើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនល្មេីស និងវត្ថុតាង សមត្ថកិច្ច កំពុងសាកសួរបន្តតាមនីតិវិធី ឈានដល់កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕ ដោយ ៖ មនោរាហ៍