សម្ដេចតេជោ ហ៊ុន សែន ៖ពិធីបុណ្យអុំទូកមិនប្រារព្ធធ្វើទេ តែការឈប់សម្រាកនៅតែអនុវត្តន៍ដដែល

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានឲ្យដឹងថា ពិធីបុណ្យអុំទូកមិនប្រារព្ធធ្វើ តែការឈប់សម្រាកនៅតែអនុវត្តន៍ដដែល។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃច័ន្ទនេះ បានជូនដំណឹងឲ្យកម្មករ កម្មការិនី ឈប់ក្នុងពេលបុណ្យអុំអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃ ដោយមានប្រាក់់ឈ្នួល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បើទោះបីជានៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដោយ ប៉ុន្ដែពិធីសំពះព្រះខែនៅតែធ្វើនៅតាមវត្តអារាម ពិសេសការឈប់សម្រាកនៅតែអនុវត្តន៍ ដដែល។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃឈប់ខាងមុខនេះច្បាស់ណាស់ ពិតជាមានទេសចរណ៍ ចេញពីគោលដៅទេសចរណ៍មួយ ទៅគោលដៅទេសចរណ៍មួយទៀត ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដើរទោះមុខបើទោះបីជាថយថមយ៉ាងណាក្ដី។

បើតាមលិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃច័ន្ទនេះ បានជូនដំណឹង ឲ្យកម្មករ កម្មការិនី ឈប់ក្នុងពេលបុណ្យអុំអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ដោយមានប្រាក់ឈ្នួល ដោយមានប្រាក់ឈ្នួល។ កម្មករនិយោជិតដែលឈប់សម្រាកបុណ្យនេះ មានសិទ្ធិទទួលបានប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ សូមជម្រាបថាតាមប្រតិទិន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា នៅតាមទន្លេសាប៕