ឯកឧត្តម យន្ត មីន និង លោកជំទាវព្រមទាំងក្រុមគ្រួសារអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនៃអង្គកឋិនទានសាមគ្គី ដង្ហែទៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកោះកុង និង លោកជំទាវ គឹម ញ៉ យន្ត មីន ព្រមទាំង បងប្អូន កូនចៅ ញាតិ សណ្តាន ទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនៃអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់ វត្តមុនីជលទ្ធារាម ហៅ វត្តជ្រោយស្វាយ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅ វត្តមុនីជលទ្ធារាម ហៅ វត្តជ្រោយស្វាយ ដែលស្ថិត ក្នុង ភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង នារសៀលថ្ងៃសៅរ៍ ៨កិត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីអារាមវត្តជ្រោយស្វាយ តែម្តង ។

អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនេះ ដើម្បីលើកស្ទួយវិស័យសាសនា ជា សាសនារបស់រដ្ឋ។

នាមសប្បុរសជនផ្តើមបុណ្យនៃអង្គកឋិនទាននេះរួមមាន៖

-ឧបាសិកា យាង ហ៊ុន ព្រមទាំងបុត្រ ចៅ និង ចៅទួត
-ឧបាសិកា យន្ត ឈុនហ៊ូរ ព្រមទាំងបុត្រ-ចៅ
-ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ ព្រមទាំងបុត្រ-ចៅ និង ជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តកោះកុង
-ឯកឧត្តម យន្ត ដឹក និងលោកជំទាវ ព្រមទាំងបុត្រ-ចៅ
-លោក ណង់ ណេង និងភរិយា ព្រមទាំងបុត្រី-ចៅ
-លោក អុឹង យូហុង និងភរិយា ព្រមទាំងបុត្រ-ចៅ
-ឯកឧត្តម យុន ហេង និង លោកជំទាវ ព្រមទាំងបុត្រ
– ឯកឧត្តម គិត ទៀ និងលោកជំទាវ ព្រមទាំងបុត្រ
– ឯកឧត្តម ហាយ វណ្ណី និងលោកជំទាវ ព្រមទាំងបុត្រ
– ឯកឧត្តម ឡៅ តុងហាំង និងលោកជំទាវ ព្រមទាំងបុត្រ
– ឯកឧត្តម កិក ចំរើន និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម បួន សុមុនី និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម ដន ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមការងារ កណ្តាលថ្នាក់ជាតិចុះជួយស្រុកស្រែអំបិល
-ឯកឧត្តម ដុំ យូហៀន និងលោកជំទាវ ព្រមទាំងបុត្រ-ចៅ
-ឯកឧត្តម ហេង វុទ្ធី និងលោកជំទាវ ព្រមទាំងក្រុមការងារ កណ្តាលថ្នាក់ជាតិចុះជួយឃុំជ្រោយស្វាយ
-ឯកឧត្តម អ៊ុន ឆាលី និងលោកជំទាវព្រមទាំងបុត្រ-ចៅ
-ឯកឧត្តម ខេង តេង និងលោកជំទាវព្រមទាំងបុត្រី-ចៅ
-ឯកឧត្តម ក្រូច បូរី និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម ហូ ហាប់ និងលោកជំទាវ ព្រមទាំងបុត្រ
– ឯកឧត្តម សំឃិត វៀន និងលោកជំទាវ ព្រមទាំង ក្រុមការ ងារថ្នាក់ខេត្ត ចុះជួយឃុំជ្រោយស្វាយ
-ឯកឧត្តម សុខ សុវត្ថិទុម និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម ហេង ហ៊ុយ និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម លី ហួត និងលោកជំទាវ ព្រមទាំងបុត្រ
-ឯកឧត្តម មីន មករា និងលោកជំទាវ ព្រមទាំងបុត្រ
-លោកឧកញ៉ា មីន កុម្ភៈ និងលោកជំទាវ
-ឧត្តមសេនីយ៍ មីន ស្មើ និង ភរិយា ព្រមទាំងបុត្រ
-លោក ឆាំង ទោង និង ភរិយា ព្រមទាំងបុត្រី
-លោក លឹម ឈាងគ្រី និង ភរិយា ព្រមទាំងបុត្រ-ចៅ
-លោក ជា សុវណ្ណ និង ភរិយា ព្រមទាំងបុត្រមន
-លោក គៀត លាង និង ភរិយា ព្រមទាំងបុត្រាច
-លោក ជួ សុខា និង ភរិយា ព្រមទាំងបុត្រទៅ
-លោក ឃឹម សុថា និង ភរិយា ព្រមទាំងទៅ
-លោក ជាង តុង និង ភរិយា ព្រមទាំងបុត្រីទៅ
-លោកស្រី អាន លីវ និងលោក ប៉ុន ដូ ព្រមទាំងបុត្រ ទៅ
-លោកស្រី អុឹង លីខេង ព្រមទាំងបុត្រ-ចៅ
-លោក ឯម ហុកម៉េង និង ភរិយា ព្រមទាំងបុត-ចៅ
-ឧបាសិកា គីម ថេង ព្រមទាំងបុត្រ-ចៅ
-លោក លី ច័ន្ទរាលី និង ភរិយា
-លោក ហេង ហៃ និង ភរិយា ព្រមទាំងបុត្រ
-លោក ជា ច័នួកញ្ញា និង មន្ត្រីសាលាស្រុកស្រែអំបិល
-លោក ប៊ុន រ៉េ និង ភរិយា ព្រមទាំងបុត្រ និង មន្ត្រីសាលា ឃុំជ្រោយស្វាយ ទាំងអស់
-លោក នី ដេង និង ភរិយា ព្រមទាំងបុត្រ
-លោក ថន ឃិន និង ភរិយា ព្រមទាំងបុត្រ
-លោក ថន រុន និង ភរិយា ព្រមទាំងបុត្រ
-អ្នកស្រី ផាត់ ជី និងស្វាមី ព្រមទាំងបុត្រ
– លោក ហាវ ឡាញ់ និង ភរិយា
-លោក ផាត់ ស៊ុន និង ភរិយា
– លោក ទិត ឌុក និង ភរិយា
-លោក ប៉េប ជឿន និង ភរិយា
-លោក ប៉ែន ញ៉ក និង ភរិយា
-លោក ឈុន ឈិន និង ភរិយា
-លោក ហួត ខែម និង ភរិយា
-លោក ខេង ឃង និង ភរិយា
-លោក ឡុក ធិន និង ភរិយា
ព្រមទាំង ពុទ្ធបរស័ទ ជិតឆ្ងាយ និង ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍ថា៖ ពិធីបុណ្យប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់គឺមានពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណ បុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕ ដោយ ៖ មនោរាហ៍