ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោ ងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រា ក់សរុប ២ ១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០. ៥៥ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់ចៃកា ឲ្យដឹងថា គម្រោងនេះនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕