ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងច្រានចោលការចោទប្រកាន់ដែលថា ចិននិងកម្ពុជា មានកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានកងទ័ពកម្ពុជា សមុទ្ររាម។ ប្រតិកម្ មរបស់ក្រសួងការពារជាតិចិន បានធ្វើឡើងបន្ទាប់ពីការច្រានចោលព្រមៗគ្នារបស់ក្រសួងការបរទេសចិន និងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន។
ពីទីក្រុងប៉េកាំង ប្រទេសចិន លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចាត់ទុកថា ការផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ជុំវិញកិច្ចព្រមព្រៀងសំងាត់រវាងចិន និងកម្ពុជាដែលអនុញ្ញាតឲ្យយោធាចិនឈរនៅកម្ពុជា ថាជាពាក្យចចាមអារាម និងជាព័ត៌មានមិនពិត។ តាមលោក Wu ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺន ជំនាញជា មួយគ្នាព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺគ្មាន ការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីថ្ងៃច័ន្ទ ក៏បានអះអាងដែរថា ការផ្សព្វផ្សាយព័ត៌មានស្ អំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធានៅកម្ពុជា គឺជាព័ត៌មាន រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចោទសួរថាតើកម្ពុជា ត្រូវការ វត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំ ចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនិងយើងហើយ។ នេះបើតាមលោក ហ៊ុន សែន។
កាលពីពេលថ្មីៗនេះ កាសែត The Wall Street Journal តាមរយៈសម្តីមន្ត្រីអាមេរិកម្នាក់បានចុះផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានយោធាសមុទ្ររាម ខេត្តព្រះសីហនុរយៈពេល៣០ឆ្នាំ ហើយ អាចបន្តសុពលភាពជាស្វ័យប្រវត្តិរៀងរាល់១០ឆ្នាំម្ដង។ កាសែតអាមេរិកមួយនេះបន្តថា មូលដ្ឋានកងទ័ពចិន នឹងមានកន្លែងស្ដុកអាវុធ ព្រមទាំងកន្លែងចតនាវាចម្បាំងផងដែរ៕