ព្រះមហាក្សត្រកម្ពុជា យាងព្រះរាជទស្សនកិច្ច នៅព្រះវិហារ Da Cien នៅខេត្តសានស៊ី ប្រទេសចិន

ក្នុងអំឡុងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានសុី តបតាម សេចក្តីក្រាបបង្គំយាង និងរៀបចំថ្វាយដោយឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេច យាងថ្វាយបង្គំព្រះ និងធ្វើព្រះរាជទស្សនកិច្ចនៅក្នុងព្រះវិហារ Da Cien ទីក្រុងសុីអាន ខេត្តសានសុី សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

រូបថត៖ ព្រះបរមរាជវាំង