ក្រសួងការងារ ប្រាប់ម្ចាស់អង្គការ ឬសមាគមឲ្យចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌

រដ្ឋបាលក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចេញលិខិតណែនាំស្តីពីនីតិវិធីនៃការចុះបញ្ជីកម្មករ និយោជិតក្រៅប្រព័ន្ធ ក្នុងបេឡាជាតិសន្តិសុខ សង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល ។ នោះគឺចំពោះសមាគមត្រូវមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ ក្រសួងមហាផ្ទៃ ។

ក្រសួងការងារបានបញ្ជាក់ថា ការផ្តល់បណ្ណមូលនិធិសមធម៌ សុខាភិបាល ដោយបេឡាជាតិរបបសន្តិសុខ សង្គម ប . ស . ស មិនតម្រូវឲ្យមានការបង់កម្រៃសេវាឡើយ ។

ក្រសួងបញ្ជាក់ថា ដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ សុខាភិបាល គឺអង្គការវិជ្ជាជីវៈត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីអង្គការ វិជ្ជាជីវៈចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំពោះ កម្មករនិយោជិតក្រៅប្រព័ន្ធដែលជាសមាជិករបស់ សមាគម ឬអង្គការវិជ្ជាជីវៈត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ និងលិខិតបញ្ជាក់អំពីមុខរបរ និងទីលំនៅបច្ចុប្បន្នដែល ចេញដោយអាជ្ញាធររាជធានី ខេត្តតាមនីតិវិធី៕