កម្លាំងអភិរក្សបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សអន្លង់ផ្សោត និងត្រីមេពូជ

ខេត្តក្រចេះ ៖ ក្រុមជនល្មើសដែលតែងតែលួចធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅ តាមតំបន់អភិរក្ស តំបន់សត្វផ្សោត និងត្រីមេពូជ នៅប៉ែកខាងលើក្នុងដងទន្លេមេគង្គ ត្រូវបាន ក្រុមមន្រ្តីឆ្មាំនិងមន្រ្តីជលផលខេត្ត ចាប់ខ្លួននាំមកផ្តន្ទាទោសបានចំនួន៣នាក់ហើយនៅក្នុង ខែកក្កដានេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ម៉ុក ពន្លក ប្រធានឆ្មាំអភិរក្សនិងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្ត។

បញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា លោក ម៉ុក ពន្លក បានឱ្យដឹងទៀតថា មានមនុស្ស២ នាក់ត្រូវបានកម្លាំងអភិរក្សធ្វើការចាប់ខ្លួនសារជាថ្មីទៀត ខណះជនទាំងពីរនាក់ដែលសុទ្ឋសឹង តែមានទីលំនៅខេត្តស្ទឹងត្រែង បានលួចចូលមកធ្វើសកម្មភាពនេសាទឆក់ត្រី ក្នុងដែនអភិរក្ស តំបន់អន្លង់ផ្សោត និងតំបន់ត្រីមេពូជក្នុងភូមិសាស្រ្តដងទន្លេមេគង្គខេត្តក្រចេះ។

លោកថា ពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ កក្កដា ជាមួយនិងឧប្បករណ៍នេសាទ ល្មើសច្បាប់ជាច្រើនសម្រាប់ ដែលការចាប់ខ្លួនបានធ្វើឡើងនៅ តំបន់អន្លង់អភិរក្ស ក្នុងដងទន្លេ មេគង្គភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ។

ជនទាំងពីរនាក់ដែលត្រូវចាប់ខ្លួនពាក់ព័ន្ឋនិងករណីនេសាទខុសច្បាប់នេះ មាន១.ឈ្មោះ អេង អឿន អាយុ២៩ឆ្នាំ និងទី២.ឈ្មោះ ថន ពិសិដ្ឋ អាយុ១៨ឆ្នាំ ពួកគេសុទ្ឋសឹងតែមានទីលំ នៅ ស្រុកសៀបបូក ខេត្តស្ទឹងត្រែង។

លោក ម៉ុក ពន្លក បានរំលឹកថា នេះជាការបង្រ្កាបបទល្មើសនេសាទឆក់ត្រីទ្រង់ទ្រាយធំ ជាលើកទី២ពីកម្លាំង សមត្ថកិច្ចជំនាញ ខណះកាលពីពាក់កណ្តាលខែកក្កដា កន្លងទៅមានជន សង្ស័យម្នាក់ ក៏ត្រូវបានកម្លាំង ឆ្មាំអភិរក្សរបស់លោកចុះទៅចាប់ខ្លួនបាននៅ ពេលដែល ជន នេះកំពុងតែធ្វើសកម្មភាពលួចឆក់ត្រីនៅ ក្នុងតំបន់អភិរក្សស្ថិតក្នុងឃុំសណ្តាន់ ស្រុកសំបូរ ។

ក្រុមជនល្មើសទាំងអស់នេះ ក្រោយការឃាត់ខ្លួនក៏ត្រូវបានកម្លាំងជំនាញកសាងសំណុំ រឿង បញ្ជូនខ្លួនទៅ តុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕