ក្រុងព្រះសីហនុ ៖ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងគ្រឿងញៀន មួយកន្លែង នៅក្លឹបអូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
នេះជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ ជាលើកដំបូងរបស់លោក អភិបាលទើបចូលលកាន់តំណែងថ្មី ដោយក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើការ ឃាត់ ខ្លួនមនុស្សចំនួនជាង ១០០នាក់ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន។
រហូតមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៥ កក្កដា នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីលទ្ធផល នៃការបង្ក្រាបនោះនៅឡើយទេ៕