ក្រសួងសុខាភិបាលកម្ពុជា ចេញសារណែនាំសម្រាប់អ្នកសារព័ត៌មាន ជុំវិញការការពារកូវីដ-១៩

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនសារចំពោៈអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារសុខភាព ទប់ស្កាត់ការចម្លងរោគពីបុគ្គលម្នាក់ទៅម្នាក់ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៌វិធានការសុខាភិបាល ឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ។

សារណែនាំ មានខ្លឹមសារដូចខាងក្រោម ៖
១, ពាក់ម៉ាស់ ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។
២, ឧស្សាហ៌លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុល ឬទឺកជែលលាងដៃ)។
៣, រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៌អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។
៤, ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារៈដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។
៥, ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឱ្យបុគ្គលម្នាក់និយាយ ត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។ សូមចៀសវាង ការទាញក្បាលមេក្រូ ដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរ ដោយមិនបានជូតសម្អាតដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ។
៦, ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវចេះអនុវត្តន៌វិធានការការពារដោយខ្ទប់មាត់ និងច្រមុៈ ដោយម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោៈចោលក្រដាសជូតមាត់ដែលបានប្រើហើយនោៈ ក្នុងធុងសម្រាមត្រឹមត្រូវ។
៧, បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទៈ (អាចធ្វើការពីផ្ទៈបាន ប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោៈឡើយ ហើយស្វែងរកការពិគ្រោៈពិនិត្យព្យាបាល នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥ ៕