ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការដល់ក្រុម ហ៊ុនឯកជនចំនួន២ ក្នុងទំហំវិនិយោគប្រមាណ ៨លានដុល្លារ បង្កើតរោងចក្រផលិតម៉ាស់ និងរោងចក្រកែច្នៃផ្លែឈើដែលនឹងឱកាសការងារ ជិត ១ពាន់កន្លែង ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា៖ ១- “K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង។ ២- “ABLE POINT INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និងផលិត ម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ២៤៦កន្លែង៕