អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាននៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ បានប្រកាសច្រានចោលចំពោះសារព័ត៌មានមួយដែលបានចុះផ្សាយព័ត៌មានប្រឌិតថា ស្ថានភាពសម្តេចដុនដាបខ្លាំង។ ជាមួយនេះ ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់លើប្រព័ន្ធឃោសនានោះផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណជនផងដែរថា ៖ « សុំមេត្តាកុំជឿឲ្យសោះ ព្រោះជាព័ត៌មានមិនពិត»៕