លោក ត្រាំបញ្ឈប់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតចេញពីការងារ ដោយសារការពារការបោះឆ្នោត

លោកប្រធានាធិបតីដូណាល់ បានបណ្តេញមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខតាមអ៊ីធឺណិត ម្នាក់ គឺលោក គ្រីស ក្រែបស៍ រដោយចោទប្រកាន់លោកដោយគ្មានភស្តុតាងថាបានធ្វើសេចក្តីថ្លែងការណ៍ “មិនត្រឹមត្រូវ” ដែលបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា មានភាពធានា និងច្រានចោលការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតរបស់លោក។

លោក បានចោទប្រកាន់ជាច្រើនលើកច្រើនសារថា ការបោះឆ្នោតអាមេរិក មានការក្លែងបន្លំសន្លឹកឆ្នោត ហើយបានបដិសេធមិនព្រមចុះចាញ់ ប្រធានាធិបតីជាប់ឆ្នោត លោក ចូបៃឌិន។ យុទ្ធនាការរបស់លោក បានដាក់បណ្តឹងយ៉ាងលឿននៅក្នុងរដ្ឋសមរភូមិ ទោះបីជាមន្ត្រីបោះឆ្នោតនៅក្នុងគណបក្សទាំងពីរបាននិយាយថា ពួកគេមិនមានភស្តុតាងបង្ហាញពីភាពមិនប្រក្រតីធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតក៏ដោយ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកក្រែបស៍ បានធ្វើការដើម្បីការពារការបោះឆ្នោតពីពួកហេកឃ័រ ប៉ុន្តែលោកបានខឹងសម្បារនឹងសេតវិមាន ដែលខំប្រឹងដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ លោក ត្រាំបាននិយាយនៅលើបណ្តាញ សង្គម ធ្វីសធ័រ ថា លោកក្រែបស៍ បានធានាដល់ប្រជាជននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិនត្រឹមត្រូវថា ការបោះឆ្នោតមានភាពត្រឹមត្រូវ ខណះដែលមានការក្លែងបន្លំ រួមទាំង អ្នកឃ្លាំមើលមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកន្លែងបោះឆ្នោត និងកំហុសម៉ាស៊ីនបោះឆ្នោតដែលបង្វែរសន្លឹកឆ្នោតពីលោកត្រាំ ទៅលោកបៃឌិន។ បណ្តាញសង្គមធ្វីតធ័រ បានព្រមាន ការបង្ហោះរបស់លោក Trump ដោយកត់សម្គាល់ថា “ការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោតគឺត្រូវបានជំទាស់៕