សម្ដេចតេជោជួបពិភាក្សាជាមួយ ប្រធានអង្គការ IFAD

ភ្នំពេញ ៖ លោក ហ៊ុងបូ បានគោរពសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច តេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោក បានចូលជួបសំដែងការ គួរសមផង និងដើម្បីស្វែងយល់ អំពី ស្ថានភាពកសិកម្មនៅកម្ពុជាផង។ លោកបានមានប្រសាសន៍ថា លោកបានមកកម្ពុជាប៉ុន្មាន ឆ្នាំមុន ប៉ុន្តែនៅពេលដែលលោក បានមកដល់កម្ពុជានៅពេលនេះ លោកឃើញថាកម្ពុជា មានការ ប្រែមុខប្រែមាត់យ៉ាងខ្លាំង មានការអភិវឌ្ឍន៍យ៉ាងខ្លាំងដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍និងគោរពនូវវីរភាពដឹកនាំរបស់សម្ដេចយ៉ាងខ្លាំងជាទីបំផុត។

ក្នុងឱកាសនេះដែរ លោកបានគោរពស្នើសុំ សម្ដេចតេជោ ស្វែងយល់អំពីស្ថានភាពកសិកម្មនៅ កម្ពុជា ព្រោះស្អែកនេះលោកទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោ បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អដែលធ្លាប់ជារៀង ដរាបមក ធ្វើការរួមគ្នាជាពិសេស លើវិស័យកសិកម្ម។

ចំពោះកម្ពុជាវិស័យកសិកម្ម គឺមានការព្រួយ បារម្ភទៅលើ ទី១ ផលិតកម្ម ទី២ គឺការនាំចេញនោះ គឺសំដៅដល់ទីផ្សារតែម្ដង ពាក់ព័ន្ធនឹងការនាំ ចេញកាលដើមឡើយនៅកម្ពុជា បានដាក់ចេញនូវនយោបាយនាំអង្ករចេញ ១លានតោន ប៉ុន្តែ គោលនយោបាយនេះ មិនបានទទួលជោគជ័យទេ គឺជោគជ័យតែ ៥០ភាគរយតែប៉ុណ្ណោះ , នោះគឺ ការផលិតស្រូវ គឺមានការកើនឡើងតាមគោលដៅមែន ប៉ុន្តែការនាំចេញគឺពុំទាន់បានទទួល ជោគ ជ័យនៅឡើយ ក្នុងន័យនេះ កត្តាមិនជោគជ័យ គឺមូលហេតុមកពី ទី១ បណ្ដាប្រទេសនៅក្នុងតំបន់ អាស៊ាន គឺផលិតស្រូវអង្ករដើម្បីនាំចេញដូចគ្នាដែរ ទី២ ការផលិតរបស់កម្ពុជាយើងគឺនៅ មានតម្លៃ ខ្ពស់នៅឡើយ ក្នុងន័យនេះសម្តេចក៏បាន ស្នើសុំឲ្យអង្គការអាហ្វាត ជួយពិនិត្យមើលចែករំលែក នូវ បទពិសោធន៍ ដែលមាន និងការស្រាវជ្រាវ ដែលមាន ដើម្បីចែករំលែកដល់កម្ពុជាយើង។

ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើង សម្ដេចបានជម្រាបជូនប្រតិភូថា កម្ពុជាយើងបាន ដាក់ ចេញ នូវអាទិភាព៤ កាលពីឆ្នាំ១៩៨៥ម៉្លេះនោះគឺមាន ទឹក ផ្លូវ ភ្លើងនិងធនធានមនុស្ស ប៉ុន្តែ នៅពេលនេះអាទិភាពនេះ ក៏បានប្រែប្រួល ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ ,ហើយការប្រែប្រួល នេះ ទៅទៀត គឺបន្ទាប់ពីមានការវិវត្តន៍ជាច្រើនកន្លងមក ជាពិសេសការតភ្ជាប់ពីតំបន់១ ទៅតំបន់១ នៃតំបន់ជនបទកម្ពុជា, ក្នុងន័យនេះឯង ដែលធ្វើអោយកម្ពុជាយើង អាចទ្រទ្រង់នៃកំណើនសេដ្ឋកិច្ច ដល់ប្រមាណ ៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ នោះគឺដោយសារការតភ្ជាប់ និងដោយ សារការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ទៅដល់ ជនបទដោយសមធម៌ នេះឯង៕