រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ៧ចំណុច ដោយចាត់ទុកការចោទប្រកាន់របស់សមាជិកសភាមួយចំនួនតូចរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា គឺជាទង្វើខុសឆ្គង និងគួរឲ្យសោកស្តាយ។
រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំចាំបាច់ត្រូវឆ្លើយតប និងសូមទាញការចាប់អារម្មណ៍ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ពីតថភាពនៅប្រទេសកម្ពុជា និងហេតុការណ៍ពិតនៃដំណើរដ៏ឈឺចាប់ខ្លោចផ្សារ និងលំបាកលំបិនរបស់កម្ពុជា ទំរាំឈានមកដល់ដំណាក់បច្ចុប្បន្ន ដែលមានការរីកចម្រើនសេដ្ឋកិច្ច-សង្គម ក្រោមម្លប់សន្តិភាព និងស្ថិរភាព ដែលយើងប្ដេជ្ញាការពារឱ្យបានជាដាច់ខាត។
សូមអានបន្ថែមសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់រដ្ឋសភាកម្ពុជា ដូចខាងក្រោម ៖