ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីផ្តល់ជូនក្មួយៗនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) និងក្មួយៗនៅមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស។ ការយកចិត្តទុកដាក់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ចំពោះក្មួយៗដែលកំព្រាឪពុកម្ដាយ និងកំពុងសិក្សានៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ក៏ដូចជាក្មួយៗ ដែលមានពិការភាពនាពេលនេះ គឺពិតជាបានបង្ហាញនូវទឹកចិត្តដ៏សប្បុរស ការសណ្តោសប្រណី និងការអាណិតស្រលាញ់ ដែលបានផ្តល់ភាពកក់ក្តៅមួយផ្នែកដល់ក្មួយៗផងដែរ។
គួររំលឹកផងដែរថា នៅរៀងរាល់ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបានចុះសាកសួរសុខទុក្ខដោយផ្ទាល់ ដោយថែមទាំងរៀបចំអាហារជូនក្មួយៗកុមារគរថ្លង់ជានិច្ច ហើយនេះពិតជាបានផ្តល់នូវភាពកក់ក្តៅមួយផ្នែកធំដល់ក្មួយៗទាំងនោះ៕