អង្គការមូលនិធិសប្បុរសធម៌ ឆឺជី បានប្រគល់សម្ភារៈមួយចំនួនជូនដល់សមាគមTYDA ដើម្បីបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។


លោក ហ៊ុន ម៉ា ណែ ត ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យ យុវជន ស្ម័គ្រចិត្ត សម្ដេច តេ ជោ (TYDA) បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារៈ គ្រឿងឧបភោគបរិភោគតាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ ដើម្បី ជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុង ការព្យាបាល ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ។

លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថាដោយបានមើលឃើញពីទស្សនៈវិស័យនូវ សកម្មភាព មនុស្សធម៌ ដ៏ ល្អ ប្រពៃ របស់ សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្ដេច តេ ជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ និងបន្តស្វែងរកជំនួយបន្ថែមទៀតដើម្បីយកមកប្រគល់ជូនតាមរយៈសមាគម សម្រាប់ជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស តាមរយៈ ការផ្ដល់សេវា ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថាការប្រគល់សម្ភារៈរបស់អង្គការឆឺជី ប្រគល់ជូនសមាគមTYDA រួមមាន អង្ករ ចំនួន ១,១០០ តោន ប្រេងឆា ចំនួន ៥៧,២០០ ដប ថង់បរិស្ថាន ចំនួន ២៥,០០០ ថង់ នំប៉័ង ចំនួន ២៥,០០០ ដើម ទឹកសណ្តែក ចំនួន ២៦,៦៤០ ដប ដែលពិធីប្រគល់-ទទួលសម្ភារៈនេះស្ថិតក្រោមវត្តមានរបស់លោកហ៊ុនម៉ាណែតនិងលោកស្រីពេជចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។