ប្រាសាទប្រវត្តិសាស្រ្តដែលមានអាយុកាលជាង១,០០០ឆ្នាំកំពុងរងការបំផ្លិចបំផ្លាញខណៈក្រុមឈ្មួញដឹកដីឆ្លងកាត់លើខឿននិងតួប្រាសាទនឹងអាចឈានទៅរង្គើរំលំបាក់បើគ្មានវិធានការទប់ស្កាត់ពីអាជ្ញាធរដែលពាក់ព័ន្ធនោះទេ

ប្រាសាទសែនភូវាំងស្ថិតក្នុងភូមិអំបិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដែលបច្ចុប្បន្នក្រុមឈ្មួញកំពុងសម្រុកដឹកដីឆ្លងកាត់តួនិងគ្រឹះប្រាសាទបុរាណប្រវត្តិសាស្រ្តដែលជាក្ដីបារម្ភពីប្រជាពលរដ្ឋថានិងបាក់រលំក្នុងពេលឆាប់ៗបើអាជ្ញាធរនិងមន្រ្តីពាក់ពន្ធ័មិនយកភ្នែកមើល ។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ខែមករឆ្នាំ២០២១អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដែលប្រជាជននៅក្បែរនោះបានរាយការណ៍គឺបានឃើញក្រុមឈ្មួញបាននឹងកំពុងធ្វើសកម្មភាពដឹកដីដោយប្រើប្រាស់សុទ្ធតែប្រភេទរថយន្តបែនប្រាំតោន ឆ្លងកាត់តួនិងខឿនប្រាសាទនោះយ៉ាងពិតប្រាកដមែនហើយដែលមានម្ចាស់ឈ្មោះលោក ង៉ែត បានចេញមុខមកអះអាងថាខ្លូនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរឃុំរហូតដល់ស្រុករួចហើយមុននឹងលោកធ្វើសកម្មភាពហើយខាងក្រុមប្រឹក្សាឃុំបានចុះមកត្រួតពិនិត្យទើបលោកហ៊ានធ្វើសកម្មភាពបានដោយរលូនបែបនេះ ។
ពាក់ពន្ធ័នឹងករណីខាងលើនេះលោក កេត ម៉ៅ
អភិបាលស្រុកសំរោងបានអោយដឹងថាលោកមិនបានដឹងសោះចំពោះករណីនេះតែលោកនឹងបញ្ជាកម្លាំងចុះទៅចាប់យកគ្រឿងចក្រខាងលើនោះអោយទាល់តែបានក្នុងពេលបន្តិចទៀតព្រោះវាបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ប្រាសាទបុរាណប្រវត្តិសាស្រ្តនិងយកម្ចាស់គ្រឿងចក្រមកទទួលទោសតាមផ្លូវច្បាប់ ។


ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានអោយដឹងថាតើអាជ្ញាឃុំស្រុកហ្នឹងមើលមិនឃើញទេឬបានជាបណ្ដោយអោយក្រុមឈ្មួញជីកដឹកដីធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះទៅវិញ តែទោះបីជាយ៉ាងណាលោកថានឹងបញ្ជាកម្លាំងរបស់លោកចុះទៅត្រួតពិនិត្យបន្ថែមទៀត និងសុំគោលការណ៏ពីឯកឧត្តអភិបាលខេត្តតាកែវដើម្បីបន្តនីតិវិធីដ៏សំខាន់នេះ ។


គួរបញ្ជាក់ថាប្រាសាទបុរាណប្រវត្តិសាស្រ្ត សែនភូវាំងជាប្រាសាទដែលសាងសង់ដំណាលគ្នានឹងប្រាសាទបុរាណភ្នំជីសូរ្យហើយត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីក្រសួងពាក់ពន្ធ័ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សារា ៕