នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីឈ្មោះ មាន សុខអន ជាប្រពន្ធរបស់ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងស្ត្រីឈ្មោះ វង្ស សុភាព ជាមិត្តភ័ក្ដិ ឲ្យមានសេរីភាពវិញហើយ ដោយហេតុថា មិនជាប់ពាក់ព័ន្ធនឹងអំពើបទល្មើស។
គួរបញ្ជាក់ថា ក្នុងពេលសមត្ថកិច្ចកំពុងឡោមព័ទ្ធតាមប្រម៉ាញ់ជនដៃដល់ ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខេត្តមណ្ឌលគិរី ជនដៃដល់បានបេីករថយន្តបុកបារ៉ាស់សមត្ថកិច្ចហេីយរត់ចូលព្រៃ ហើយស្ត្រីជាប្រពន្ធនិងកូនសមត្ថកិច្ចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
មកដល់ពេលនេះជនដៃដល់ ឈ្មោះ អ៊ា ណារ៉េន ហៅរើន ដែលបាញ់សម្លាប់ជនរងគ្រោះកំពុងរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែង ខណៈកម្លាំងសមត្ថកិច្ចនៅមិនទាន់រកពន្លឺជនជាឃាតករ និងរត់ចល័តឆ្លងពីខេត្តមួយទៅខេត្តមួយ។
មកដល់ពេលនេះជនដៃដល់ ឈ្មោះ អ៊ា ណារ៉េន ហៅរើន ដែលបាញ់សម្លាប់ជនរងគ្រោះកំពុងរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែង ខណៈកម្លាំងសមត្ថកិច្ចនៅមិនទាន់រកពន្លឺជនជាឃាតករ និងរត់ចល័តឆ្លងពីខេត្តមួយទៅខេត្តមួយ។
ចំណែកជនសង្ស័យជាគូកនឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ដឲ្យជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនត្រូវចោទឲ្យចៅក្រមចាត់ការតាមនីតិវិធីបន្ត៕