ប៊្រុយណេ ៖ ក្រោយពីជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីទី ២ ក្រសួងការពារជាតិ ប្រ៊ុយណេ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេម រភូមិន្ទ និងជាមេ បញ្ជាការ កងទ័ពជើងគោកកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសមជាមួយ ឧត្តមសេនីយ៍ទោPengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud អគ្គមេបញ្ជាការកងទ័ពប្រ៊ុយណេ នៅថ្ងៃដដែល។
នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្នុងនាមអគ្គបញ្ជាការកងទ័ពប្រុយណេ សូមគាំទ្រការរក្សា និងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោកកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបង្កើតទំនាក់ទំនាក់នាំមកនូវភាពស្និតស្នាល និងយោគ យល់គ្នាកាន់តែស៊ីជម្រៅនៃកងទ័ពប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោក មានជំនឿថា កងទ័ព ប្រទេស ទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ បន្ទាប់មក គណៈប្រតិភូ កងទ័ពជើងគោកកម្ពុជា បានទស្សនៈកិច្ច សារមន្ទីកងទ័ពប្រ៊ុយណេ ផងដែរ៕