ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើក​បុក​ម៉ូតូ​ស្កូពី​បណ្តាល​បុរស​ម្នាក់​រងរបួស​ធ្ងន់ ​ហើយ​បើក​គេចខ្លួន​បាត់ស្រមោល

ភ្នំពេញ ​៖ បុរស​ម្នាក់​ បាន​រង​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​កំពុង​ជិះ​ម៉ូតូ​​ ហើយ​​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បុក​ពីក្រោយ​ ហើយ​គេចខ្លួនបាត់។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​រុស្ស៊ី តាម​បណ្ដោយ​ផ្លូវ​៤៣០ កែង​ផ្លូវ​១៩៩ ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បាន​​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AV- 6537 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​បំណង​បត់​ស្តាំ​ទៅ​លិច​ភ្លាម​នោះ​ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ជិះ​គ្នា​២​នាក់​​ធ្វើ​ដំណើរ​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ទាំង​អស់គ្នា ​និង​ធ្វើ​ឲ្យ​ភាគី​ខាង​រថយន្ត​រងគ្រោះ​របួស​ធ្ងន់ ចំណែក​ភាគី​ខាង​បង្ក​របួសស្រាល​ ហើយ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់​ទៅ។

ក្រោយ​កើតហេតុ​ ជនរងគ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​រង់ចាំ​ប្រគល់​ជូន​ម្ចាស់​វិញ៕