កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដោយមានបញ្ជាដោយផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ បានធ្វើកំណត់ហេតុដកហូតរថយន្ដមួយគ្រឿងម៉ាកព្រូសពណ៌សរ គ្មានស្លាកលេខ ស្ថិតនៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីម្ចាស់ផ្ទះឈ្មោះ ប៊ុន នី ភេទស្រី អាយុអាយុ៧០ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលជនសង្ស័យឈ្មោះ គីមី ស្រាយ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការការដ្ឋានបូមខ្សាច់យកមកផ្ញើរនៅចំណុចខាលើ ដែលជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត បច្ចុប្បន្នជនសង្ស័យរត់គេចខ្លួនបាត់ រីឯវត្ថុតាងយកទៅរក្សាទុកនៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕