រតនគិរី ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ វេលាម៉ោង១៦និង១០នាទី មានករណីចោរកម្ម លួចបេះផ្លែស្វាយ នៅចម្ការស្វាយក្នុងការដ្ឋានទី៤ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុនចាប់បានជនសង្ស័យចំនួន៥នាក់ប្រគល់ទៅឲ្យអាវុធហត្ថស្រុកកូនមុំចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យចំនួន៥នាក់រួមមាន÷១-ឈ្មោះ ខែត ណុន ភេទ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
២-ឈ្មោះ ខែត យ៉ោក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៣-ឈ្មោះ ប្រុស ជីង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
៤-ឈ្មោះ ស្នាម វ៉ិត ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៥-ឈ្មោះ សឿង ឡូយ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចដកហូតវត្ថុតាងផ្លែស្វាយចំនួន ៥០ផ្លែ និងទូរស័ព្ទដៃចំនួន ៤គ្រឿង។ ក្នុងនោះជនសង្ស័យចំនួន៥នាក់ក្រោយពេលនាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមានទាំង៥នាក់។
បច្ចុប្បន្នជនសង្ស័យ៥នាក់ រួមនឹងវត្ថុតាង បានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕