ស្រុកពារាំង ៖ សមត្ថកិច្ចស្រុកពារាំង បានធ្វើការបង្ក្រាបល្បែងស៊ីសង(កត់ឆ្នោត) នៅក្នុងឃុំកំពង់ពពិលនិងទឹកដីឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយលោក ឡុង ប៊ុនធឿន អធិការនគរបាលស្រុកពារាំង។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក។
លោក វរសេនីយ៍ឯកឡុងប៊ុនធឿនអធិការនគរបាលស្រុកពារាំងសហការជាមួយការិយាល័យជំនាញខេត្តព្រៃវែងដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ពពិលនិងប៉ុស្តិ៍កំពង់ប្រាំង បានបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកកត់ឆ្នោតវៀតណាមចំនួន៣នាក់១.ឈ្មោះ នួន គីម ភេទប្រុសអាយុ ៦០ ឆ្នាំនៅភូមិបទសន្ទ្រាឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង ។ឃាត់ខ្លួនជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រាចាប់យកបានរួមមាន:-ទូរស័ព្ទដៃ១គ្រឿង,បិច១ដើម,លុយចំនួន ១៥ ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន១ សន្លឹក។ ២.ឈ្មោះអេងចាន់ថនភេទស្រីអាយុ ៤០ ឆ្នាំទីលំនៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ឃាត់បានជាក់ស្ដែងនៅចំណុចវត្តល្វាកោងទឹកដីឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង ចាប់យកបានវត្ថុតាងរួមមាន: – ទូរស័ព្ទដៃ១គ្រឿង,ប៊ិច១ដើម,លុយចំនួន ៣០ ម៉ឺនរៀល,ក្រដាសតារាងកត់ឆ្នោតចំនួន១រសន្លឹក,សៀវភៅមួយក្បាល។ ៣.ឈ្មោះសេម ម៉ៅភេទស្រីអាយុ ៥៥ឆ្នាំនៅភូមិបទសន្ទ្រាឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង។ ឃាត់ជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រា ចាប់យកបានរួមមាន :- ទូរស័ព្ទដៃមួយគ្រឿង ,ប៊ិច១ដើម,លុយចំនួន ១២ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន ១ សន្លឹក។
ក្នុងនោះដែរក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមទាំងជនសង្ស័យចំនួន ៣នាក់ប្រុស ១នាក់។ទូរស័ព្ទដៃចំនួន 03 គ្រឿងម៉ាក nokia(អិនចុចពិល)ប៊ិចសរសេរចំនួន៣ដើមលុយចំនួន 57 ម៉ឺនរៀល ក្រដាសកត់ឆ្នោតចំនួន 03សន្លឹកនិងសៀវភៅមួយក្បាល។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងបំពេញសំណុំរឿងតាមនីតិវិធី៕