បុរស​ម្នាក់​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយសារ​ឈើ​សង្កត់​ពី​លើ

ខេត្តក្រចេះ ​៖​ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ មាន​សេចក្តី​រាយ​ការ​ណ៍​ ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​លេខ​១១៥ ភូមិ​ប៉ោ ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ​ស្រុក​ស្នួល ខេត្តក្រចេះ ថា​មាន​អ្នករកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ម្នាក់​ បាន​ស្លាប់ ដោយសារ​ដួល​ម៉ូតូ​ ហើយក៏​ត្រូវ​ឈើ​សង្កត់ពីលើ បណ្តាល​ឲ្យ​បាក់ ក ស្លាប់​។​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា បុរស​រកស៊ី​ដឹកឈើ​ខាងលើ មាន​ស្រុកកំណើត​នៅឯ​ខេត្តព្រៃវែង ហើយ​ធ្វើការ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ស្ថិតនៅលើ​ទឹកដី​ខេត្ត មណ្ឌលគិរី៕