មណ្ឌលគិរី ៖ លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំង បានដឹកនាំកម្លាំងចុះ បង្ក្រាបទប់ស្កាត់រុករានដីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី។
កម្លាំងបញ្ជាការឯកភាពស្រុក ដឹកនាំកម្លាំង ដោយលោកឆន អភិបាលរងស្រុកអូររាំង សហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតការកាប់ទន្ទ្រានដីព្រៃមួយកន្លែងស្ថិតនៅចំណុច ក្បាលអូរកិល ក្រុមពូត្រង ភូមិពូព្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោយពីការចុះល្បាតបានជួបមនុស្សចំនួន ០៣នាក់៖១.ឈ្មោះ កុយ ចិន្ដា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ២.ឈ្មោះ ផាន មុំ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ៣.ឈ្មោះ ថុល ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជំនាញបានណែនាំ និងបានធ្វើកិច្ចសន្យា អោយឈប់កាប់បន្តទៀត៕
ដោះជឹម បញ្ញា