ចុះ​ពីលើ​រថយន្ត មិនបាន​ពន្លត់​ម៉ាស៊ីន មាន​ជនសង្ស័យ​ម្នាក់​ឡើង​បើក​យកទៅ ផ្អើល​ដេញតាម​រថយន្ត​បានមក​វិញ​

ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក Mazda ពាក់​ស្លាក​លេខ​រដ្ឋ ទៅ​ឈប់​ទិញ​តុក្កតា​មួយ​ភ្លែត ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន ត្រូវបាន​ជនសង្ស័យ​លួច​ឡើង​បើករថយន្ត​យកទៅ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ជិះ​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដេញ​ពី​ស្តុ​ប​ថៃ​ប៉ុន​រ៉ុង​រហូតដល់​ស្តុ​ប​ត្រឡោកបែក ទើប​ជនសង្ស័យ បាន​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​រថយន្ត​របស់គាត់​ម៉ាក ម៉ា​ស្ដា ពណ៌​ទឹកប្រាក់ ស្លាក​លេខ (​រដ្ឋ​១៣) ២-២៦៨៨ គាត់​បាន​បើក​មក​ឈប់​ចំណុចកើតហេតុ​ខាងលើ ក៏​ចុះ​ពី​រថយន្ត​មិនបាន​ពន្លត់ ម៉ាស៊ីន​ចុះទៅ​ទិញ​តុ​ក្ត​តា ខណៈ​មិនទាន់បាន​ទិញ​ផង​នោះ​ស្រាប់តែ​ក្រលេក​មើលទៅ​រថយន្ត​ឃើញ​ជនសង្ស័យ​ម្នាក់​ឡើង​បើករថយន្ត​ចេញទៅ​ឃើញ​ដូច​ច្នោះ​គាត់​បាន​ពឹងពាក់​អ្នកលក់​តុក្កតា​ដែល​គាត់​មាន​ម៉ូតូ​ជិះ​ដេញតាម​ពីក្រោយ​រហូតដល់​ស្តុ​ប​ត្រឡោកបែក​ដោយ​ជាប់​ភ្លើងស្តុប​ផង​នោះ​គាត់​បាន​ស្រែក​ចោរៗ​ធ្វើ​ឲ្យ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​បាន​បើកទ្វា​រថយន្ត​រត់​បាត​ជើង​ស​ព្រាត​គេចខ្លួន​ដោយ​សុ​វត្តិភាព​។​

​ក្រោយមក​សមត្ថកិច្ច​បា​ន​និ​យា​យាំ​ជនរងគ្រោះ ទៅ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​រថយន្ត​ឲ​វិញ ព្រោះ​ជនសង្ស័យ​រត់គេចខ្លួន​បាត់​ហើយ មិនដឹង​ភិនភាគ​យ៉ាងម៉េច​នោះទេ ៕​