គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ​​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ

ភ្នំពេញ ៖ កម្លាំងចម្រុះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌមានជ័យ នៅវេលា​ម៉ោង​១៩:៣០​នាទី​យប់​នេះ ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​គ្រឿងញៀន គ្រឿង​ស្រវឹង នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍ ប្រសព្វ​ព្រំប្រទល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ដោយមាន​សមាសភាព​ចូលរួម​សរុប ៥៥​នាក់ មាន​កម្លាំង​អធិការ​ខណ្ឌ​ចំនួន ៣០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន ១០​នាក់ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​-​សង្កាត់ ចំនួន ១៥​នាក់ ។​

ក្នុងនោះ​លទ្ធផល​ក្នុងការ​ត្រួតពិនិត្យ​មាន ៖ បាន​ត្រួតពិនិត្យ​រថយន្ត​តូចធំ​ឆ្លងកាត់​ចំនួន ៩២​គ្រឿង​, ត្រួតពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន ១៦០​គ្រឿង , រថយន្ត​ដែល​ត្រូវ​បក​កញ្ចក់​ខ្មៅ ចំនួន​គ្មាន​, ម៉ូតូ​គ្មាន​ស្លាក​លេខ​ត្រូវ​អប់រំ គ្មាន​, អាវុធជាតិផ្ទុះ​ឆ្លងកាត់ គ្មាន​, សារធាតុ​ញៀន​ឆ្លងកាត់ គ្មាន ។ ក្នុងការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​បានបញ្ចប់​នៅ​ម៉ោង​២១:០០​នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕​