បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ​ចាប់ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​​រឹបអូស​គ្រឿងញៀន​៤៦​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​ឡាវ​មក​កម្ពុជា ចាប់​ខ្លួន​ជនជាតិ​ឡាវ ២នាក់ និងរឹបអូសគ្រឿងញៀន​៤៦​គីឡូក្រាម។ ប្រតិបត្តិការ​នេះ ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន។

នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅវេលា​ម៉ោង​២០ និង​១០​នាទី នៅ​ចំណុច​ស្ពាន​ទី​២ ច្រករបៀង ស្ថិតក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​(​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក យិន បញ្ញា​រិ​ទ្ធ នាយករង មន្ទីរ និង​លោក ដុស​វណ្ណា សុ​វឌ្ឍន​: នាយការិយាល័យ និង​មានការ​ស្នើសុំ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចូលរួម ព្រមទាំង​មានការ​សម្របសម្រួល​ពី ឯកឧត្ដម ជេ​ត ខេមរា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង បាន​ដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ជាច្រើន​ខែ និង​ឈាន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខាងលើ ។
☆​លទ្ធផល​:
ក​-​ឃាត់​ជនសង្ស័យ ២​នាក់​:
១-​ឈ្មោះ អ៊ា ថ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ឡាវ​។​
២-​ឈ្មោះ ទិន កែវ ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ​។​
ខ​-​ចាប់យក​វត្ថុតាង :
– ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ៤៦ ដុំ​ធំ ទម្ងន់​ប្រមាណ ៤៦​គីឡូក្រាម៕​