ជីដូន​រវល់​ទុក​ឱ្យ​ចៅស្រី​លេង​ម្នាក់ឯង មួយសន្ទុះ​ឡើង​លឺ​សំឡេង​ចៅស្រី​ត្រដរ​ខ្យល់ ស្ទុះ​ទៅ​មើល ទើប​ដឹងថា​ចៅស្រី​កំពុងតែ​…

ភ្នំពេញ​៖ មាន​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈដែល​ក្មេងស្រី​អាយុ​ទើប​៨​ឆ្នាំ​ម្នាក់ បាន​យក​ខ្សែ​មក​ចង​”​ក​”​លេង ភ្ជាប់​នឹង​បង្កាន់ដៃ​ជណ្តើរ​តែ​អកុសល បាន​រអិល​ជើង​ធ្លាក់​មកក្រោម ធ្វើ​ឲ្យ​ខ្សែរឹត​”​ក​”​ប្រកាច់​ត្រដរខ្យល់ ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ ប្រញាប់​ស្រាយ​ខ្សែ​ចេញ ហើយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្លាមៗ​ផងដែរ​។​

​ករណី​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល​។​

​យោងតាម​ការ​ឱ្យដឹងពី​ខាង​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្មេងស្រី​រងគ្រោះ ឈ្មោះ អូន អា​លី​ណា អាយុ​៨​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន នៅផ្ទះ​កើតហេតុ​ខាងលើ ។ ហើយ​មុន​កើតហេតុ ក្មេងស្រី​រងគ្រោះ លេង​តែម្នាក់ឯង​នៅផ្ទះ​ជាន់​លើ ចំណែក​ស្ត្រី​ជា​ជីដូន​រវល់​តែ​នៅផ្ទះ​ជាន់​ក្រោម រហូតដល់​ឮសូរ​សំឡេង ត្រដរខ្យល់​ទើប​ស្ត្រី​ជា​ជីដូន​រត់ឡើង​ទៅ​មើល ឃើញ​ចៅស្រី​ចង​”​ក​”​ជាប់​នឹង​បង្កាន់ដៃ​ជណ្តើរ ទើប​ស្រែក​ឆោឡោឡើង ហើយ​បាន​ស្រាយ​ខ្សែ​រដឹក​យកទៅ​គ្លីនិក​ តែដោយសារ​សា្ថ​ន​ភាព​ក្មេង​រង​ស្រី​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​គ្រូពេទ្យ​នៅ​ទីនោះ មិន​ហ៊ាន​ទុក​ព្យាបាល ក៏​ប្រាប់​ឲ្យ​ក្រុមគ្រួសារ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ៕​